គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

លោកឱសថបណ្ឌិត ហៃ លីអ៊ាង និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រួមគ្នាផ្សព្វផ្សាយផលិតផលខ្មែរ

កាលបរិច្ឆេទ: ១០ ធ្នូ ២០២៤ / កសិកម្ម / Author : ATH Sokren

នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៤ លោកឧកញ៉ាបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុនខនហ្វីរេលនិងសហការីត្រូវបានលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតឱ្យចូលធ្វើសវនាការ និងសម្តែងការគួរសមនៅទីស្តីការក្រសួង។ សវនាការដ៏មានសារៈសំខាន់នេះ ផ្តោតលើការអភិវឌ្ឍន៍នៃគំនិតផ្តួចផ្តើមសំខាន់ៗក្នុងគោលបំណងពង្រឹងវត្តមានជាសកលនៃផលិតផលខ្មែរពិតប្រាកដ (Authentic)  និងនិរន្តរភាព ដែលឆ្លុះបញ្ចាំងពីសម្បត្តិបេតិកភណ្ឌដ៏សម្បូរបែបរបស់កម្ពុជា និងស្មារតីនៃការច្នៃប្រឌិតផលិតផល។
ក្នុងអំឡុងពេលសវនាការនេះ លោកឱសថបណ្ឌិត ហៃ លីអ៊ាងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ ខនហ្វីរេល មានឆន្ទៈខ្ពស់ក្នុងការលើកកម្ពស់ផលិតផលប្រពៃណី និងការច្នៃប្រឌិតផលិតផលរបស់ខ្មែរឱ្យមានការទទួលស្គាល់នៅលើឆាកអន្តរជាតិ។ លោកក៏បានឆ្លៀតក្នុងឱកាសនេះផងដែរ ក្នុងនាមក្រុមហ៊ុន ខនហ្វីរេល គោរពជូនពរឆ្នាំថ្មី ឆ្នាំសកល ជូនលោកជំទាវរដ្ឋមន្ត្រី និងបុគ្គលិកទាំងអស់នៃក្រសួងពាណិជ្ជកម្ម សូមឱ្យជួបប្រទះតែសេចក្តីសុខចម្រើន និងជោគជ័យគ្រប់ភារកិច្ច៕